ភាពជាដៃគូរត្រៀមបង្ការអាស៊ាន (Asian Preparedness Partnership)

ការដឹកនាំកម្មវិធី ដៃគូរត្រៀមបង្ការអាស៊ាន (APP) ត្រូវបានបង្កើតឡើងក្នុងភាពជាដៃគូររវាង មជ្ឈមណ្ឌល ត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី និងមូលនិធិ Bill and Melinda Gates Foundation ដើម្បីធ្វើឲ្យប្រសើរ ឡើងការត្រៀមបង្ការ និងការឆ្លើយតបគ្រោះមហន្តរាយនៅអាស៊ី តាមរយៈការពង្រឹងភាពជាអ្នកដឹក នាំមនុស្ស ធម៌ និងសមត្ថភាពបច្ចេកទេសរបស់ស្ថាប័នរដ្ឋាភិបាល និងអង្គការមនុស្សធម៌ក្នុងស្រុក ដូច្នេះស្ថាប័នទាំងនោះ អាចមានសមត្ថភាពក្នុងការដឹកនាំ និងភ្ជាប់ទំនាក់ទំនងឲ្យកាន់តែប្រសើរឡើងទៅនឹងក្របខណ្ឌ ការងារ មនុស្សធម៌។ កម្មវិធីនេះ នឹងជួយធ្វើឲ្យប្រសើរឡើងការទំនាក់ទំនងអន្តរស្ថាប័ន តាមរយៈការភ្ជាប់ទំនាក់ទំនង ជាមួយស្ថាប័ន និងអង្គការមនុស្សធម៌ក្នុងស្រុក ដើម្បីបង្កើនការពិភាក្សាគ្នាជាមួយស្ថាប័នរដ្ឋាភិបាល និង បណ្តាញអន្តរភ្នាក់ងារ ក្នុងភាពជាដៃគូរ ការបែងចែកព័ត៌មាន និងធនធានចំណេះដឹង ការបណ្តុះបណ្តាល និងឱកាសជាបណ្តាញ។

ADPC បានចូលរួមក្នុងការអនុវត្តកម្មវិធីសាកល្បងនៅកម្ពុជា ដែលមានឈ្មោះថា «វេទិកាមនុស្សធម៌កម្ពុជា» (CHF) ជាមួយ OFDA តាំងពីឆ្នាំ២០១២ ដែលដឹកនាំទទួលបានជោគជ័យក្នុងការពង្រឹងបណ្តាញ មនុស្សធម៌ ក្នុងស្រុក។ សកម្មភាពអភិវឌ្ឍន៍សមត្ថភាពជាបន្តបន្ទាប់សម្រាប់អង្គការក្នុងស្រុក ត្រូវបានផ្តល់ជូនដោយ CHF។ ដៃគូរត្រៀមបង្ការអាស៊ាន ត្រូវបានពង្រីកទៅប្រទេសដទៃទៀតតាមទស្សនៈវិស័យនេះ។

ភាពជាដៃគូរត្រៀមបង្ការអាស៊ាន និងចូលរួមចំណែកក្នុងការពង្រឹងសមត្ថភាពការត្រៀមបង្ការគ្រោះមហន្តរាយ និងឆ្លើយតបគ្រោះអាសន្ន នៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ក្នុងតំបន់ងាយរងគ្រោះមហន្តរាយ នៅតំបន់អាស៊ី។ យុទ្ធសាស្រ្តរបស់ APP មានគោលដៅរៀបចំជាបណ្តាញមនុស្សធម៌ថ្នាក់ជាតិ រួមមានស្ថាប័នរដ្ឋាភិបាល និងអង្គ ការមនុស្សធម៌ក្នុងស្រុកនៅក្នុងប្រទេស ដែលជាលទ្ធផលបានមកពីការពង្រឹងការទំនាក់ទំនង និងការបែងចែក ព័ត៌មាន ក្នុងកំឡុងពេលមានគ្រោះអាសន្នបណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិ។

ប្រទេសគោលដៅ

កម្ពុជា មីយ៉ានម៉ា នេប៉ាល់ ប៉ាគីស្តាន ហ្វីលីពីន និងស្រីលង្ការ

គោលដៅ

គោលដៅរបស់ ភាពជាដៃគូរត្រៀមបង្ការអាស៊ាន គឺធ្វើឲ្យប្រសើរឡើងការត្រៀមបង្ការ និងការឆ្លើយតបគ្រោះ អាសន្ន ទៅនឹងគ្រោះមហន្តរាយ តាមរយៈការពង្រឹងទំនាក់ទំនងរវាងរដ្ឋាភិបាល និងអង្គការមនុស្សធម៌ក្នុងស្រុក និងការពង្រឹងសមត្ថភាពតាមរយៈភាពជាដៃគូរ ការបែងចែកព័ត៌មាន និងធនធានចំណេះដឹង ការបណ្តុះ បណ្តាល និងឱកាសបណ្តាញ។

គោលបំណង

  • ធ្វើឲ្យប្រសើរឡើងនូវភាពជាអ្នកដឹកនាំការងារជំនួយមនុស្សធម៌ និងការងារសម្របសម្រួល តាមរយៈការពង្រឹងស្ថាប័នក្នុងស្រុកក្នុងលក្ខណៈជាប្រព័ន្ធ
  • ធ្វើឲ្យបានប្រសើរលើការងារសម្របសម្រួលសកម្មភាពការងារមនុស្សធម៌ ដោយពង្រឹងការគ្រប់គ្រងព័ត៌មានមនុស្សធម៌ និងការផ្លាស់ប្តូរចំណេះដឹង
  • ធ្វើឲ្យបានកាន់តែលឿន និងឈានដល់ការរកបានព័ត៌មានទាក់ទង និងមូលនិធិផ្នែកមនុស្សធម៌
  • បង្កើតភាពជាដៃគូដ៏មានប្រសិទ្ធិភាព រវាងភ្នាក់ងារគ្រោះមហន្តរាយថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន

គំនិតផ្តួចផ្តើមដោយ APP

ធ្វើឲ្យប្រសើរឡើងនូវការសម្របសម្រួលមនុស្សធម៌ តាមរយៈការពង្រឹងស្ថាប័នក្នុងស្រុក ដែលមានលក្ខណៈជាប្រព័ន្ធ

  • ទទួលយកការសិក្សាវាយតម្លៃទិន្នន័យដើមជាក់លាក់របស់ប្រទេស ដើម្បីបានយល់ពីបរិបទបច្ចុប្បន្ន និងការទំនាក់ទំនងជាមួយរដ្ឋាភិបាលថ្នាក់ជាតិ អង្គការមនុស្សធម៌ក្នុងស្រុក និងអង្គការសង្គមស៊ីវិល ក្នុងការឆ្លើយតប
  • ពង្រឹងបណ្តាញវេទិកាមនុស្សធម៌ថ្នាក់ជាតិ និងរៀបចំសិក្ខាសាលាពីមេរៀនបទពិសោធន៍នៅថ្នាក់តំបន់ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
  • រៀបចំកិច្ចប្រជុំសម្របសម្រួលផ្ទៃក្នុងជាទៀងទាត់ និងកសាងភាពជាម្ចាស់ដើម្បីធ្វើឲ្យប្រសើរឡើងនូវ ការសម្របសម្រួល។

ធ្វើឲ្យប្រសើរឡើងការគ្រប់គ្រងព័ត៌មានមនុស្សធម៌ និងការបែងចែកចំណេះដឹង

  • រៀបចំវេទិកាលើគេហទំព័រ (ច្រកចំណេះដឹង hub) ដើម្បីបែងចែកព័ត៌មានទាក់ទងនឹងការត្រៀមបង្ការគ្រោះមហន្តរាយ និងការឆ្លើយតបគ្រោះអាសន្ននៅក្នុងប្រទេស
  • រៀបចំបណ្តាញថ្នាក់តំបន់ និងទស្សនៈកិច្ចផ្លាស់ប្តូរចំណេះដឹងនៅតំបន់អាស៊ី និងនៅកណ្តាលអាមេរិក និងអាហ្វ្រិក

ការបណ្តុះបណ្តាល និងកសាងសមត្ថភាព

  • ទទួលយកការវាយតម្លៃពីតម្រូវការវគ្គបណ្តុះបណ្តាល សម្រាប់អង្គការមនុស្សធម៌ថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន និងក្រុមសង្គមស៊ីវិលនៅតាមប្រទេសនីមួយៗ
  • រៀបចំកម្មវិធីបណ្តុះបណ្តាល និងបង្កើតមុខតំណែងអាស៊ីខាងត្បូងនិង អាស៊ីអាគ្នេយ៍ ដើម្បីគ្រប់គ្រងចំណេះដឹង លើកតំកើងអ្នករៀនមកពីអង្គការក្នុងស្រុក និងក្រុមសង្គមស៊ីវិល។